លោកឧកញ៉ាបណ្ឌិតគីមហ៊ាងដែលជាស្ថាបនិកបុរី ខេអេស រ៉េសុីដេនបានដាក់គោលដៅធំៗចំនួន ៣សម្រាប់ក្រុមហ៊ុន Keller Williams Cambodia នៅក្នុងឆ្នាំ ២០២៥ខាងមុខនេះ។

លោកឧកញ៉ាបានលើកឡើងថា ៣ចំណុចធំៗ។សំខាន់ដូចជា៖
១. ការបើកដំណើរការ Kw Cambodia ឪ្យបាន ១០០ទីតាំង
២. ការត្រៀមបើកគម្រោងអភិវឌ្ឍន៏អចលនទ្រព្យក្នុងឆ្នាំ ២០២៥
៣. ការទទួលក្រុមការងារ និងដៃគូរអាជីវកម្មសម្រាប់អនាគត។

គួរបញ្ចាក់ថា KW Cambodia គឺជាអាជីវកម្មមួយ ដែលលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានចុះហត្ថលេខាផ្តាច់មុខ រយៈពេល២០ឆ្នាំ បូក២០ឆ្នាំ ស្មើនឹង៤០ឆ្នាំ ហើយលោកបាននាំយកក្រុមហ៊ុនរបស់អាមេរិកមួយនេះ មកកម្ពុជា តាំងពីឆ្នាំ២០១៨។ KW Cambodia មកពីពាក្យពេញ Keller Williams Cambodia ដែលក្រុមហ៊ុនអាមេរិក Keller Williams Realty International បង្កើតឡើងដំបូង កាលឆ្នាំ១៩៨៣ ជាក្រុមហ៊ុនអចលនទ្រព្យ ប៉ុន្តែក្រោយមក ក្រុមហ៊ុននេះបានកែប្រែពីក្រុមហ៊ុនអចលនទ្រព្យ ទៅជាក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកអចលនទ្រព្យវិញ។ Keller Williams Realty មាននៅលើ ៥៥ប្រទេស ៥ទ្វីប ៣២៥ស្នាក់ការ និងមានក្រុមការងារជិត ២សែននាក់ នៅទូទាំងពិភពលោក.

ជួបគ្នានៅថ្ងៃសៅរ៌ ២៧ កក្កដា ២០២៤ ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ សម្រាប់អ្នកចូលរួម ២០០នាក់ ដោយមិនគិតថ្លៃ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន (CJCC)។

Comments are closed