បុរី ខេអេស រ៉េស៊ីដែន (KS Residence) ដែលជាបុរីរបស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាងស្ជាលំនៅដ្ឋានបែបទំនើប ទាន់សម័យ និងមានតម្លៃសមរម្យ សម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ ក្រុមហ៊ុន អាជីវករ ពិសេសលោកអ្នក ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង ខេត្តព្រៃវែង កៀនស្វាយ និងអ្នកកំពុងមានការងារ ឬធ្វើអាជីវកម្មនៅតំបន់ខាងកើតស្ពានច្បារអំពៅ ឬនៅជិតៗនោះគឺត្រូវតែម្តង!

បុរី ខេអេស រ៉េស៊ីដែន (KS Residence) មានទីតាំងស្ថិតនៅលើផ្លូវបេតុងរដ្ឋ១៥ម ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំងាយតែ១០គម ពីស្ពានច្បារអំពៅ ឬនៅខាងជើងផ្សារគគី តែ១៨០០ម​ ​ក្រោយវត្តដូនសរ ៣០០ម។ ម្ចាស់ផ្ទះលីងវីឡានិមួយៗនៅក្នុងបុរី ខេអេស រ៉េស៊ីដែន (KS Residence) មានការងារ មុខរបរ និងអាជីវកម្មផ្សេងៗគ្នានៅខាងក្រៅ តែពេលត្រលប់មកដល់ផ្ទះរបស់ខ្លួនវិញ គឺដើម្បីស្នាក់នៅ ក្នុងបរិយាកាសស្ងៀមស្ងាត់ សុវត្ថិភាព និងមានផាសុខាភាព ដោយ បុរី ខេអេស រ៉េស៊ីដែន (KS Residence)​ មានលក្ខណះពិសេសៗដូចខាងក្រោមនេះ ៖