មនុស្សជាច្រើននិយាយថា ខុស គឺជាត្រូវ ហើយត្រូវ គឺជាខុស ដោយវាអាស្រ័យទៅលើទីតាំង និងផលប្រយោជន៌របស់មនុស្សម្នាក់ៗ តែខ្ញុំបាទ គីម ហ៊ាង សូមអោយនិយមន័យ ខុស និងត្រូវ ដូចខាងក្រោយនេះ ៖
1. ខុសមានន័យថា ៖ សកម្មភាពទាំងឡាយណា ដែលយើងបានធ្វើចំពោះនរណាម្នាក់ តែយើងមិនចង់អោយនរណាម្នាក់ធ្វើសកម្មភាពបែបនោះ មកលើយើងវិញទេ!

2. ត្រូវមានន័យថា ៖ សកម្មភាពទាំងឡាយណា ដែលយើងបានធ្វើចំពោះនរណាម្នាក់ ហើយយើងចង់អោយមនុស្សជាច្រើនធ្វើសកម្មភាពបែបនោះ មកលើយើងវិញ!

សូមជម្រាបថា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បច្ចុប្បន្នគឺជាស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត, ស្ថាបនិក និងជាអគ្គនាយក បុរី វិមានសំណាង, ស្ថាបនិក និងជាអគ្គនាយក បុរី ខេអេស រ៉េស៊ីដេន។ ក្នុងវិស័យកីឡា លោកឧកញ៉ាបណ្ឌិត ជាស្ថាបនិក និងប្រធានក្រុមបាល់ទាត់ពាក់កណ្តាលអាជីព Khmer United FC ផងដែរ៕


