ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិកបុរី វិមានសំណាង និង Kw Cambodia បាន​ប្រកាស​បើក​ក្លឹប​ប្រដាល់ ខ្មែរ យូណាយធីត គុណខ្មែរ (Khmer United Kun Khmer) នៅដើមឆ្នាំ២០២៥ ខាងមុខនេះ ដែលមាន​ទីតាំងស្ថិតនៅក្នុង បុរី ខេអេស រ៉េសុីដេន ស្រុកកៀនស្វាយ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក នារសៀល​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បាន​លើកឡើង​ដូច្នេះថា៖ “ក្លឹបប្រដាល់ ខ្មែរ យូណាយធីត គុណខ្មែរ (Khmer United Kun Khmer) នឹងបើកដំណើរការនៅដើមឆ្នាំ ២០២៥ ដោយមានទីតាំងលើដី ៤០ម៉ែត្រ គុណ ៤០ម៉ែត្រ ក្នុងបុរី ខេអេស រ៉េសុីដេន នៅកៀនស្វាយ”។

ជាមួយ​នឹង​ការ​ប្រកាស​បើក​ក្លឹប​ប្រដាល់​នេះ​ លោកឧកញ៉ាបណ្ឌិត ក៏​បាន​ប្រកាស​ជ្រើសរើសគ្រូបង្វឹកអាជីព​ចំនួន​ ២ ឬ ៣នាក់ ដែលមានលក្ខណៈសម្បត្តិ ដូចជា៖ ១)ធ្លាប់ជាកីឡាប្រដាល់អាជីព និងធ្លាប់ប្រកួតលើស ១០០ ដង ២)មិនផឹកស្រា មិនជក់បារី និងមិនលេងល្បែងសុីសង ៣)ស្រលាញ់ប្រដាល់ និងចង់ចូលរួមធ្វើឱ្យ ខ្មែរ យូណាយធីត គុណខ្មែរ ក្លាយជាក្លឹបលេខមួយ នៅកម្ពុជា ត្រឹមឆ្នាំ២០៣០។

សូមជម្រាបថា បច្ចុប្បន្ន​លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺជាស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត (Khmer Real Estate Co., Ltd), ស្ថាបនិក និងជានាយកប្រតិបត្តិ KW Cambodia ដែលមានប្រភពមកពីអាមេរិក, ស្ថាបនិក និងជានាយកប្រតិបត្តិ បុរី វិមានសំណាង (Borey Vimean Samnang), ស្ថាបនិក និងជានាយកប្រតិបត្តិ បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence)។ លើស​ពី​នេះ ក្នុងវិស័យកីឡា​ លោកឧកញ៉ាបណ្ឌិត ក៏ជា​ស្ថាបនិក និងប្រធានក្រុមបាល់ទាត់​ពាក់កណ្តាល​អាជីព Khmer United FC ផងដែរ៕

CATEGORIES:

Advice

Tags:

Comments are closed

Latest Comments

No comments to show.