ផ្លូវជាតិ​លេខ​១​បច្ចុប្បន្ននេះ​មាន​ភាព​សន្ទុះរីកចម្រើន​គួរ​ឱ្យកត់សម្គាល់​បន្ទាប់ពី​ផ្លូវ​នេះ​ត្រូវ​បាន​ ជួសជុល​ស្ថាបនា​ និង​ពង្រីកឱ្យធំ​ជាងមុនហើយផ្លូវនេះ​ស្ថិតនៅ​ក្នុងគម្រោងផ្លូវមួយ ខ្សែក្រវ៉ត់មួយ​របស់ចិន។ នៅតាម​ដង​វិថីលេខ​១នាពេល​បច្ចុប្បន្ន យើងឃើញ​មាន​ហាង​ទំនើបៗជាច្រើនកំពុង​តែរីកដុះដាលជាបន្តបន្ទាប់ កែប្រែតំបន់​នេះ​ក្លាយទៅជា​តំបន់មួយ​ដ៏ស៊ីវីល័យ និងទំនើប​មិនចាញ់​មជ្ឈមណ្ឌល​ពាណិជ្មកម្មនៅកណ្តាលក្រុងឡើយ។ ម្យ៉ាង​វិញ​ទៀត​យើង​ក៏ឃើញ​មាន​វត្តមាន​បុរីជាច្រើន​បានបោះទីតាំងនៅទីនោះផងដែរ​ដោយសារ​តែ​សក្តានុពលខ្ពស់​របស់តំបន់ និង​ភាពងាយស្រួលរស់នៅ​ត្រជាក់ត្រជុំ(ដោយសារតែជិតទន្លេ)ដែលជាទីប្រាថ្នា​របស់អ្នកដែល​ចង់បានផ្ទះសម្រាប់​រស់នៅ។ តើនៅផ្លូវជាតិ​លេខ១​មាន​អ្វី​គួរ​ឱ្យកត់សម្គាល់ខ្លះ?

១. គម្រោងទីក្រុង​រណបថ្មី​នៅលើដីកោះនរា

កោះនរា​នឹងត្រូវ​បានកែប្រែមុខមាត់​ថ្មី​ បន្ទាប់​ពី​ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុន​វិនិយោគ និងអភិវឌ្ឍន៍ដ៏ធំ​របស់កម្ពុជា​មានគម្រោង​អភិវឌ្ឍ​ទៅជាទីក្រុងរណប​ដូច​ទីក្រុងកោះពេជ្រ​លើ​ផ្ទៃដី​ទំហំ​១០០​ហិកតា។

២. គម្រោង​ផ្សារ​ទំនើប​ ECO Mall

គម្រោង​ផ្សារទំនើប​ដ៏ធំបែបចម្រុះ​មួយនេះគឺស្ថិត​នៅជាប់នៅតាមបណ្តោយផ្លូវជាតិ​លេខ​១ លើផ្ទៃដី​៦ហិកតា និង​ទំហំសរុបអាគារជាង​២៦ម៉ឺន​ម៉ែត្រការ៉េ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ​២០២១​ខាងមុខនេះ។

៣. ផ្សារ​សហគមន៍បែបទំនើបស៊ីវីល័យ

ចម្ងាយពីស្ពានប្រហែល៣គីឡូម៉ែត្រ គឺនឹងឃើញ​ផ្សារទំនើបដូច TK Avenue  នៅខាងឆ្វេងដៃ​ទើបតែបើកដំណើរ​ការ​គឺ The Park Community Mall និងនៅខាង​ស្តាំយើងឃើញមាន​ Polaris  F&B ដែលមាន​ភោជនីយដ្ឋានទំនើបៗដូចជា Park Café, Brown Café, Pizza company, Lucky Burger, និងហាងលក់សំលៀកបំពាក់ ព្រមទាំង​ហាងទំនិញ​ផ្សេងទៀត

៤. មជ្ឈមមណ្ឌលកម្សាន្តរបស់ព្រីនស៍

ក្រុមហ៊ុន​ព្រីនស៍ដែលជាក្រុមហ៊ុនយក្សមួយ​ធ្លាប់វិនិយោគលើវិស័យ​ខុនដូន សណ្ឋាការ ធនាគារ និងអាគារពាណិជ្ជកម្មក៏បានបោះទុនវិនិយោគ​ធ្វើ​មជ្ឈមណ្ឌលកម្សាន្ត​មួយ​នៅលើកោះប្រាក់ តាមបណ្តោយទន្លេមេគង្គ​ស្ថិន​នៅ​ស្រុកកៀនស្វាយលើផ្ទៃដី​ទំហំ​១៣ហិកតា ដែលនឹងបើកដំណើរការ​នៅឆាប់ៗខាងមុខនេះ។

៥. គម្រោង​បុរីនានា

នៅផ្លូវជាតិ​លេខ​១​មាន​គម្រោងបុរីជាច្រើនដូចជា បុរី ខេអេស រ៉េសុីដេនដែលកំពុងនឹងបើកលក់ថ្មីៗនេះនៅជិតផ្សារកៀនស្វាយផ្លាហ្សា និងសំណង់លំនៅដ្ឋាន​ផ្សេងៗទៀតផងដែរ។

ដូច្នេះហើយលោកអ្នកកំពុងស្វែងរកលំនៅឋានដែលមានតម្លៃសមរម្យ លោកអ្នកអាចមកស្វែងរកផ្ទះគម្រូនៅបុរី ខេអេស រ៉េសុីដេនបានដែលមានទីតាំងស្ថិតនៅ ជិតកៀនស្វាយផ្លាហ្សា ផ្លូវជាតិ​លេខ​១​។

សម្រាប់ព័ត៌មានលំអិតបន្ថែម៖
ផ្នែកលក់: 𝟬𝟲𝟵 𝟵𝟲 𝟮𝟬𝟬𝟬 | 𝟬𝟵𝟵 𝟵𝟲 𝟮𝟬𝟬𝟬
ទីតាំងជិតកៀនស្វាយផ្លាហ្សា
ចុចលីង៖ https://maps.app.goo.gl/zTf7quNMqEE4JrUN6

CATEGORIES:

Advice

Tags:

Comments are closed

Latest Comments

No comments to show.