ក្រុមហ៊ុន បុរី វិមានសំណាង របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបង្ហាញពីបំណងធ្វើការបោះផ្សាយលក់មូលបត្រកម្ពុជា។

ការបង្ហាញបំណងនេះ ធ្វើឡើងនៅក្នុងឱកាសដែលលោកជំទាវ ថៃ សុខផល្លីន ប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ បានដឹកនាំសហការីចុះផ្តល់វគ្គបណ្តុះបណ្តាលដល់ទីកន្លែង ក្រុមហ៊ុនសក្តានុពលដែលមានបំណងធ្វើការបោះផ្សាយលក់មូលបត្រ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។

បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) លោកជំទាវ ថៃ សុខផល្លីន ប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រនៃ ន.ម.ក. បានដឹកនាំសហការី ចុះផ្តល់វគ្គបណ្តុះបណ្តាលដល់ទីកន្លែងក្រុមហ៊ុន បុរីវិមានសំណាង ឯ.ក ដែលជាក្រុមហ៊ុនមានសក្តានុពល ដែលមានបំណងធ្វើការបោះផ្សាយលក់មូលបត្រ ពីអភិបាលកិច្ចសាជីវកម្ម កាតព្វកិច្ចបង្ហាញព័ត៌មានសាជីវកម្ម និងបទដ្ឋានគតិយុត្តពាក់ព័ន្ធរបស់ ក្រុមហ៊ុន បោះផ្សាយលក់មូលបត្រ។

នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវ ឧកញ៉ា គង់ សំណាង បានស្ដាប់ដោយយកចិត្ដទុកដាក់តាំងពីដើម រហូតដល់ចប់។ វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់៕

CATEGORIES:

Advice

Tags:

Comments are closed

Latest Comments

No comments to show.