ក្រុមការងារ បុរី ខេអេស រ៉េសុីដេន បានប្រគល់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ (ប្លង់រឹង) ជូនដល់អតិថិជនកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។
តាមឱ្យដឹងថា ការប្រគល់ទទួលខាងលើនេះ ប្រគល់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ (ប្លង់រឹង) ចំនួន ២ផ្ទះគឺប្រភេទ Link Villa LS ទាំងពីរតែម្តងជារួមគឺប្រគល់ទីតាំងផ្ទះ ១០០% ឱ្យទៅអតិថិជនកាន់កាប់ជាកម្មសិទ្ធិស្របច្បាប់តែម្តង។
បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាគម្រោងលំនៅឋានសម្រាប់គ្រួសារវ័យក្មេងកម្ពុជា។ ក្នុងគម្រោងបុរី មានចំនួនផ្ទះ សរុប ៣៣៨ល្វែង លាតសន្ធឹងនៅលើផ្ទៃដីទំហំ ៥០,៥៤៧ ម៉ែត្រការ៉េ។ គម្រោង មានបែងចែកជា ៤ប្លុក រួមមាន៖ ប្លុក A, B, C & D និងមានប្រភេទម៉ូដផ្ទះវីឡា LM, LS និងប្រភេទផ្ទះវីឡាទោល ផងដែរ។ អ្វីដែលពិសេស និងជាភាពទាក់ទាញចិត្តអតិថិជន គឺបុរី KS Residence សាងសង់ផ្ទះរួចរាល់ ១០០% ជូនអតិថិជន ដូច្នេះភ្ញៀវដែលមានតម្រូវការចូលរស់នៅប្រញាប់ អាចទិញ រួចចូលរស់នៅបានតែម្ដង ជាមួយនឹងលក្ខខណ្ឌងាយស្រួលជាច្រើនទៀត។
ទីតាំងការិយាល័យលក់ (មានផ្ទះគំរូពិត) ៖ នៅជិតរម្មណីយដ្ឋានកៀនស្វាយក្រៅ ធ្វើដំណើរត្រឹមតែ ១០km ប៉ុណ្ណោះពីស្ពានកោះនរា។
• លេខទូរសព្ទ ៖ 069 96 2000 | 099 96 2000
• ហ្វេសប៊ុក ៖ Borey KS Residence
Comments are closed