ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី ខេអេស រ៉េសុីដេន កាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រកាសជ្រើសរើសបុគ្គលិកកម្រិតថ្នាក់ដឹកនាំ ដើម្បីកាន់មុខតំណែងសំខាន់ៗមួយចំនួន នៅក្នុងក្រុមហ៊ុន បុរី វិមានសំណាង។

លោកឧកញ៉ាបណ្ឌិត បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុក ដូច្នេះថា៖ “ពួកយើងបានចាប់ផ្តើមអាជីវកម្មតូចមួយ ក្នុងឆ្នាំ២០០១ ក្នុងនាមជាភ្នាក់ងារលក់អចលនទ្រព្យ អ្នកវាយតម្លៃ អ្នកគ្រប់គ្រង អ្នកវិនិយោគ និងឡើងធ្វើជាអ្នកអភិវឌ្ឍន៌អចលនទ្រព្យ ក្នុងឆ្នាំ២០១៩ ហើយនឹងចូលរួមក្នុងផ្សារភាគហ៊ុនកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ”។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកកំពុងត្រូវការជ្រើសរើស អ្នកចាត់ការទូទៅ [General Manager (GM)], ប្រធានផ្នែកហិរញ្ញវត្ថុ [Chief of Financial Officer (CFO)], ប្រធានផ្នែកទីផ្សារ (Director of Sales & Marketing) និងបុគ្គលិកជំនាញទីផ្សារឌីជីថល (Digital Marketing Officers) ផងដែរ។
សម្រាប់លោក-លោកស្រី ដែលចាប់អារម្មណ៍លើមុខតំណែងខាងលើនេះ សូមផ្ញើរប្រវត្តិរូបសង្ខេប និងផលប្រយោជន៍រំពឹងទុក ទៅកាន់អ៊ីម៉ែល ([email protected]) ឱ្យបានមុនថ្ងៃទី ២៥ វិច្ឆិកា ២០២៤។

បុរី ខេអេស រ៉េស៊ីដែន (KS Residence) មានទីតាំងស្ថិតនៅលើផ្លូវបេតុងរដ្ឋ១៥ម ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំងាយតែ១០គម ពីស្ពានច្បារអំពៅ ឬនៅខាងជើងផ្សារគគី តែ១៨០០ម ក្រោយវត្តដូនសរ ៣០០ម។ ម្ចាស់ផ្ទះលីងវីឡានិមួយៗនៅក្នុងបុរី ខេអេស រ៉េស៊ីដែន (KS Residence) មានការងារ មុខរបរ និងអាជីវកម្មផ្សេងៗគ្នានៅខាងក្រៅ តែពេលត្រលប់មកដល់ផ្ទះរបស់ខ្លួនវិញ គឺដើម្បីស្នាក់នៅ ក្នុងបរិយាកាសស្ងៀមស្ងាត់ សុវត្ថិភាព និងមានផាសុខាភាព ដោយ បុរី ខេអេស រ៉េស៊ីដែន (KS Residence) មានលក្ខណះពិសេសៗដូចខាងក្រោមនេះ ៖
១. ផ្ទះលីងវីឡាប្រភេទ LS លើដីទំហំ 4.20m x 16.50m និងទំហំផ្ទះ 4.20m x 8.50m នៅជាន់ផ្ទាល់ដី និងទំហំផ្ទះ 4.20m x 11.50m នៅជាន់ទីមួយ មាន២បន្ទប់គេង ៣បន្ទប់ទឹក សល់ដីខាងមុខ៦ម សល់ដីខាងក្រោយ ២ម មានរបងជុំវិញ។
២. ផ្ទះលីងវីឡាប្រភេទ LM លើដីទំហំ 4.20m x 20m និងទំហំផ្ទះ 4.20m x 12m នៅជាន់ផ្ទាល់ដី និងទំហំផ្ទះ 4.20m x 14m នៅជាន់ទីមួយ មាន៣បន្ទប់គេង ៣បន្ទប់ទឹក សល់ដីខាងមុខ៦ម សល់ដីខាងក្រោយ ២ម មានរបងជុំវិញ។
៣. ផ្ទះលីងវីឡាប្រភេទ Single Villa លើដីទំហំ 9.5m x 31m និងទំហំផ្ទះ 8m x 12m នៅជាន់ផ្ទាល់ដី នៅជាន់ទីមួយ មាន 3បន្ទប់គេង 4បន្ទប់ទឹក។

ទីតាំងការិយាល័យលក់ (មានផ្ទះគំរូពិត) ៖ នៅជិតរម្មណីយដ្ឋានកៀនស្វាយក្រៅ ធ្វើដំណើរត្រឹមតែ ១៥នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ)
• លេខទូរសព្ទ ៖ 069 96 2000 | 016 96 2000 | 099 96 2000
• ហ្វេសប៊ុក ៖ Borey KS Residence
Comments are closed