ការប្រកួតជម្រើសជើងឯក UYFC Soccer League 2024 បានរកឃើញម្ចាស់ជើ​ងឯក​ហើយកាលពីល្ងាចថ្ងៃអង្គារ ទី09 ខែកក្កដា ឆ្នាំ២០២៤ គឺបានលើក្រុមបាល់ទាត់ខ្មែរយូណាយធីតក្រោយចប់ការប្រកួតលទ្ធផល ២ទល់១ ជាមួយ​​ក្រុម​ Tofu Army FT នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ជ័យលាភីដ៏អស្ចារ្យនេះ ពិតជាបានបង្ហាញគុណតម្លៃនៃការសហការជាក្រុម ការតស៊ូ និងស្មារតីកីឡារបស់សមាជិកក្រុមដែលខិតខំប្រឹងប្រែង រហូតទទួលបានភាពជោគជ័យមួយនេះរបស់ក្រុម KHMER UNITED។

ជាទីសាទរថែមមួយកម្រិតទៀតនោះ គឺក្រុមបាល់ទាត់ខ្មែរយូណាធីតបានយកជ័យជម្នះយ៉ាងប្រថិតប្រថុយនៅចុងម៉ោងនៅនាទីបន្ថែម ៩០+៣តែម្តងហើយក៏បន្ថែមមួយគ្រាប់ទៀតនៅនាទីទី ១៥+២ ដោយយកឈ្នះក្នុងលទ្ធផល ២ទល់១។

សូម​បញ្ជាក់​ដែរ​ថា បន្ទាប់ពី​បាន​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល ៣ ខែ មក​នេះ ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់ទាត់ ពានរង្វាន់ Soccer League លើក​ទី ៧ ក្រោម​មូលបទ «បេះដូង​អ្នក​កីឡា ដើម្បី​កុមារ​កម្ពុជា» បាន​រក​ឃើញ​ម្ចាស់​ជើងឯក ក្រុម​បាល់ទាត់​បុរស ដោយ​បាន​ទៅ​លើ​ក្រុម KHMER UNITED ក្រោយ​យក​ឈ្នះ​ក្រុម TOFU ARMY FT ក្នុង​លទ្ធផល ២-១។

CATEGORIES:

Advice

Tags:

Comments are closed

Latest Comments

No comments to show.