ក្រុមបាល់ទាត់ Khmer United និងក្រុម TOFU Army FC នឹងត្រូវឡើងទៅប្រកួតប្រជែងម្ចាស់ជើងឯកពានរង្វាន់ UYFC Soccer League 2024 រដូវកាល ២០២៤ ជាមួយគ្នានៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីក្រុមខ្លាំងៗទាំងពីរនេះបានយកឈ្នះគូប្រកួតរៀងៗខ្លួន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីចុងសប្តាហ៍នេះ។

បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលប្រមាណ ១ខែនៃពានរង្វាន់ UYFC Soccer League 2024 នៅក្នុងវគ្គផ្តាច់ព្រ័ត្រឃើញហើយគឺក្រុមបាល់ទាត់ Khmer United FC របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាងដែលជាស្ថាបនិកបុរី ខេអេស រ៉េសុីដេនបានយកឈ្នះក្រុមបាល់ទាត់ Al AHLY ក្នុងលទ្ធផល ៣-០។ ចំណែកឯក្រុម TOFU Army FC បានយកឈ្នះក្រុម CHAMKARMON LION ក្នុងលទ្ធផល ២-០។

វគ្គផ្តាច់ព្រ័ត្រនេះលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានថ្លែងឱ្យដឹងក្នុងបទសម្ភាសន៍ថា៖ “ពេលដែលយើងឆ្លងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ គឺយើងមានសង្ឃឹមច្រើនហើយ។ ក្រុមដែលឡើងមកជាមួយយើងក៏ជាក្រុមខ្លាំងដែរ ប៉ុន្តែទំនុកចិត្តដែលខ្ញុំមាន គឺខ្ញុំទុកចិត្តលើកីឡាកររបស់ខ្ញុំ ១០០%”។

សូមជម្រាបថាការប្រកួតនេះវគ្គផ្តាច់ព្រ័ត្រនេះនឹងត្រូវប្រកួតនៅថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៥:OOនាទីល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិកនៃពានរង្វាន់ UYFC Soccer League 2024 រដូវកាល ២០២៤។

Comments are closed