
បុរី ខេអេស រេសុីដេន (KS Residence) ដែលជាបុរីរបស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ដំណាក់កាលទី១ ត្រូវបានបញ្ចប់ការសាងសង់ ១០០ភាគរយ និងបានបំបែកក្បាលក្តីជាប្លង់រឹង LMAP រួចរាល់។ បច្ចុប្បន្ន គម្រោងបុរី ខេអេស រេសុីដេន មានប្រជាជនជាច្រើនបាននឹងកំពុងរស់នៅ និងកំពុងក្លាយជាសហគមន៍លំនៅឋានដ៏ធំ នៅជិតបង្កើយរាជធានីភ្នំពេញ។
គម្រោងទី២ គឺជាគម្រោង បុរី ខេអេស រេសុីដេន សាងសង់ឡើងនៅជិតគ្នានឹងគម្រោងចាស់តែម្តង។ គម្រោងប្លុកទី 2 នេះរចនាយ៉ាងសម្រិតសម្រាំងបំផុត ដើម្បីបង្កើនគុណភាពជីវិត និងការរស់នៅក្នុងសហគមន៍មួយប្រកបដោយផាសុកភាពសម្រាប់គ្រួសារវ័យក្មេងកម្ពុជា!។

គម្រោងថ្មីនេះ ជាជម្រើសស័ក្តិសមបំផុតសម្រាប់លោកអ្នកចង់រស់នៅក្នុងទីតាំង នៅជិតរម្មណីយដ្ឋានកៀនស្វាយក្រៅ ធ្វើដំណើរត្រឹមតែ ១៥នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ)។


បន្ថែមលើសពីនោះឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក បុរី ខេអេស រេសុីដេន បានឱ្យដឹងថា៖ ការរៀបចំពិធីសែនដើម្បីបើកការដ្ឋានសាងសង់លំនៅដ្ឋាននៅក្នុងគម្រោង បុរី ខេអេស រេសុីដេន ដំណាក់កាលទី២ គឺដើម្បីផ្តល់ជូននូវលំនៅដ្ឋានសមរម្យមួយ សម្រាប់អតិថិជនទូទៅ ជាពិសេសប្រជាជនវ័យក្មេងកម្ពុជា។

គួរបញ្ជាក់ផងដែរថា គម្រោង ប្លុកថ្មី គឺជាគម្រោងដ៏មានសក្ដានុពលមួយរបស់ បុរី ខេអេស រេសុីដេន ដោយមានប្រភេទផ្ទះចម្រុះសម្បូរបែបទៅតាមតម្រូវការទាំងតម្លៃ និងទំហំផ្ទះ ហើយគោលការណ៍បង់ប្រាក់កាន់តែមានភាពងាយស្រួល និងការផ្ដល់ជូនឱកាសចំណេញជាច្រើន។ រីឯបរិក្ខាទាំងក្នុង និងក្រៅគម្រោងគឺមានគ្រប់ប្រភេទ ទាំងសួនច្បារសាធារណៈ ចំណែកផ្លូវចេញចូលខ្វែងខ្វាត់រួមជាមួយការពារសុវត្ថិភាព២៤ម៉ោងថែមទៀតផង។
សម្រាប់ពត៌មានលម្អិត សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 069 96 2000 / 016 96 2000 / 099 96 2000
Comments are closed