លោកឧកញ៉ាបណ្ឌិតគីមហ៊ាងដែលជាស្ថាបនិកបុរី ខេអេស រ៉េសុីដេនបានដាក់គោលដៅធំៗចំនួន ៣សម្រាប់ក្រុមហ៊ុន Keller Williams Cambodia នៅក្នុងឆ្នាំ ២០២៥ខាងមុខនេះ។

លោកឧកញ៉ាបានលើកឡើងថា ​៣ចំណុចធំៗ។សំខាន់ដូចជា៖ 

១. ការបើកដំណើរការ Kw Cambodia ឪ្យបាន ១០០ទីតាំង

២. ការត្រៀមបើកគម្រោងអភិវឌ្ឍន៏អចលនទ្រព្យក្នុងឆ្នាំ ២០២៥

៣. ការទទួលក្រុមការងារ និងដៃគូរអាជីវកម្មសម្រាប់អនាគត។

គួរបញ្ចាក់ថា KW Cambodia គឺជា​អាជីវកម្មមួយ ដែល​លោក​ឧកញ៉ាបណ្ឌិត គីម ហ៊ាង បាន​ចុះ​ហត្ថលេខា​ផ្តាច់មុខ រយៈពេល​២០​ឆ្នាំ បូក​២០​ឆ្នាំ ស្មើ​នឹង​៤០​ឆ្នាំ ហើយ​លោក​បាន​នាំ​យក​ក្រុមហ៊ុន​របស់​អាមេរិក​មួយ​នេះ មក​កម្ពុជា តាំងពី​ឆ្នាំ​២០១៨។ KW Cambodia មកពី​ពាក្យ​ពេញ Keller Williams Cambodia ដែល​ក្រុមហ៊ុន​អាមេរិក​ Keller Williams Realty International បង្កើត​ឡើង​ដំបូង​ កាល​ឆ្នាំ១៩៨៣ ជា​ក្រុមហ៊ុន​អចលនទ្រព្យ ប៉ុន្តែ​ក្រោយ​មក ក្រុមហ៊ុន​នេះ​បាន​កែ​ប្រែ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ ទៅ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្នែក​អចលនទ្រព្យ​វិញ។ Keller Williams Realty មាននៅលើ ៥៥ប្រទេស ៥ទ្វីប ៣២៥ស្នាក់ការ​ និងមាន​ក្រុមការងារជិត ២សែននាក់ នៅ​ទូទាំង​ពិភពលោក.

ជួបគ្នានៅថ្ងៃសៅរ៌ ២៧ កក្កដា ២០២៤ ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ សម្រាប់អ្នកចូលរួម ២០០នាក់ ដោយមិនគិតថ្លៃ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន (CJCC)។

CATEGORIES:

Advice

Tags:

Comments are closed

Latest Comments

No comments to show.