ដើម្បីបង្កើតវេទិកាពិភាក្សា និងស្វែងរកដំណោះស្រាយដើម្បីលុបបំបាត់ភាពរាំងស្ទះក្នុងទីផ្សារអចលនទ្រព្យ និងជំរុញការអភិវឌ្ឍន៍ទីផ្សារអចលនទ្រព្យ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាងស្ថាបនិកបុរី ខេអេស រ៉េសុីដេនបានរៀបចំសិក្ខាសាលាស្តីពី “ឧស្សាហកម្មអចលនទ្រព្យកម្ពុជា” ដើម្បីលើកកម្ពស់ការអភិវឌ្ឍទីផ្សារអចលនទ្រព្យ។ កម្មវិធីនឹងប្រព្រឹត្តទៅនៅម៉ោង ៨ ព្រឹក ថ្ងៃសៅរ៏ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។

សិក្ខាសាលា “ឧស្សាហកម្មអចលនទ្រព្យកម្ពុជា” ការលើកកម្ពស់ការអភិវឌ្ឍន៍ទីផ្សារអចលនទ្រព្យ” ដោយវាគ្មិនជាច្រើនរូបដែលមានចំណេះដឹងខ្ពស់ និង បទពិសោធន៍ជាច្រើនឆ្នាំទៅលើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអចលនទ្រព្យនៅកម្ពុជា មានការចូលរួមពីវាគ្មិន លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិកបុរី ខេអេស រ៉េសុីដេននិងប្រធាន KW Cambodia , លោក សៅ ហុក ប្រធាន KW ខេត្តព្រះសីហនុ , លោក កែវ សុធារ៉ា ប្រធាន KW ខេត្តសៀមរាប ,លោកស្រី ក្រី ម៉ៃយ៉ាន ប្រធាន KW ខេត្តកំពង់ចាម និងភ្នាក់ងារ​ ALC of KW Kre។

អ្នក​ដែល​ចាប់អារម្មណ៍​ក្នុង​ការចូលរួម​ក្នុង​សិក្ខាសាលា​ថ្ងៃ​ទី​២៧​ ​ខែ​កក្កដា​ សូមចុះឈ្មោះតាម លីងខាងក្រោម ttps://forms.gle/Uzm5EQb5tG6eafi36 012 962 000 / 089 962 000។​ ​

CATEGORIES:

Advice

Tags:

Comments are closed

Latest Comments

No comments to show.