ឯកឧត្តម ខៀវ ភារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ នាថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំស្តីពីបទបញ្ជាការប្រកួត ច្បាប់ល្បែង និងសង្គ្រោះបឋម ក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ បានលើកសរសើរចំៗ ចំពោះក្រុមបាល់ទាត់ “ខ្មែរ យូណាយធីត” របស់ ឧកញ៉ាបណ្ឌិត គីម ហ៊ាង នាយកប្រតិបត្តិបុរី វិមានសំណាង ដែលបានរៀបចំអភិវឌ្ឍន៍ក្រុម និងផ្សព្វផ្សាយបានបានយ៉ាងល្អ។

ក្នុងឱកាសដ៏ពិសេសនេះ ឯកឧត្តម ខៀវ ភារិទ្ធ មានប្រសាសន៍ថា៖ “ខ្ញុំសូមកោតសរសើរទៅលើក្រុមខ្មែរ យូណាយធីត ដែលមានការរៀបចំក្រុមបានយ៉ាងល្អ និងធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ ដោយមានមាតិការប្លែកៗគួរអោយចាប់អារម្មណ៍។ ខ្ញុំសង្ឃឹមថាក្រុមផ្សេងៗទៀតនឹងចាប់ផ្តើមធ្វើការអភិវឌ្ឍន៍ក្រុមអោយបានល្អទាំងអស់គ្នា។”

គួរបញ្ជាក់ផងដែរ កាលពីរដូវកាលមុន ក្រុមបាល់ទាត់ខ្មែរយូណាយធីត បានក្លាយជាជើងឯកក្នុងពានរង្វាន់ UYFC Soccer League លើកទី៧ ឆ្នាំ២០២៤ ជាពានរង្វាន់បាល់ទាត់ដ៏ធំមួយនៅកម្ពុជា ដែលរៀបចំដោយ សហភាព​សហពន្ធ័យុវជន​កម្ពុជា ឬហៅកាត់ថា ស.ស.យ.ក ក្រោមការដឹកនាំ​របស់​លោក​អភិសន្តិបណ្ឌិត ស សុខា អនុប្រធាន​សហភាពសហព័ន្ធយុវជនកម្ពជា និងជាប្រធានគណ:កម្មការ Soccer League។

លោកឧកញ៉ា​បណ្ឌិត គីម ហ៊ាង ក៏ជា​ស្ថាបនិក ប្រធានក្រុម និងជាខ្សែប្រយុទ្ធលេខ១០ របស់​ក្រុមបាល់ទាត់ Khmer United។ គួរបញ្ជាក់ថា ក្លិបបាល់ទាត់ Khmer United FC ជាក្លិបបាល់ទាត់ពាក់កណ្តាលអាជីព ដែល​បានបង្កើតឡើងតាំងពីឆ្នាំ២០១១ ដោយ​ឧកញ៉ាបណ្ឌិត គីម ហ៊ាង ផ្ទាល់ ហើយក្រុមបាល់ទាត់ពាក់កណ្ដាល ដែលបង្កើតសមិទ្ធិផល និងលើកពានជាច្រើននេះ ក៏កំពុងត្រៀមចូលប្រកួតក្នុងលីគកំពូល​កម្ពុជា​ក្នុងថ្ងៃអនាគតផងដែរ៕