ឧកញ៉ាបណ្ឌិត គីម ហ៊ាងបាននិយាយថាការឡើងផ្សារភាគហ៊ុននៅកម្ពុជា (CSX) របស់បុរី វិមានសំណាង ម.ក (Borey Vimean Samnang Plc) គឺមិនមែនចេះតែឡើងនោះទេ ដោយ៖
1. គីម ហ៊ាង បានគិតពីផ្សារភាគហ៊ុន (Stock Market) តាំងពីពេលចាប់ផ្តើមអាជីវកម្មដំបូង ក្នុងឆ្នាំ ២០០១!
2. គីម ហ៊ាង បានចាប់ផ្តើមស្វែងយល់ពីផ្សារភាគហ៊ុននៅកម្ពុជា និងស្វែងរកឱកាសឡើងផ្សារភាគហ៊ុន តាំងពីឆ្នាំ ២០១៣!
3. គីម ហ៊ាង បានកំណតាំងពីឆ្នាំ ២០១៧ មកថា បើឡើងផ្សារភាគហ៊ុន នោះត្រូវតែមានតម្លៃប្រហែល ១០០លានដុល្លារ!
4. គីម ហ៊ាង បានចាប់ផ្តើមរៀបចំឯកសារអោយបុរី វិមានសំណាង (Borey Vimean Samnang) ចូលផ្សារភាគហ៊ុន តាំងពីឆ្នាំ ២០២២!
5. បុរី វិមានសំណាង ម.ក នឹងក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៌ដំបូងគេនៅកម្ពុជា ដែលនឹងចូលក្នុងផ្សារគោល (Main Board) ហើយផែនការអាជីវកម្មរបស់ពួកយើង គឺត្រូវសាងសង់អោយបាន ១០០ ០០០ (ផ្ទះ វីឡា និងខុនដូ) សាលារៀន ៤៥កន្លៃង មន្ទីរពេទ្យ ៤៥កន្លែង ផ្សារ ៤៥កន្លៃង និងកន្លែងលេងកីឡា ៤៥កន្លែង ដោយលុយ ដែលលោកអ្នកវិនិយោគជាមួយ បុរី វិមានសំណាង ម.ក នៅថ្ងៃនេះ នោះផ្ទះ វីឡា ខុនដូ សាលារៀន មន្ទីរពេទ្យ ផ្សារ និងកន្លែងលេងកីឡា ក្នុងថ្ងៃអនាគត របស់បុរី វិមានសំណាង ម.ក សុទ្ធតែមានចំណែករបស់លោកអ្នក!


