នាព្រឹកថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ នេះលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងជំទាវឧកញ៉ា គង់ សំណាង បានរៀបចំអាហារ និងសម្ភារៈសម្រាប់ជនភៀសសឹក។

ការចូលរួមឧបត្ថម្ភអំណោយរបស់ បុរី វិមានសំណាង របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងជំទាវឧកញ៉ា គង់ សំណាង គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរ​ជើង​ជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ស្មារតីខ្មែរជួយខ្មែរ! បុរី ខេអេស រ៉េសុីដេន នឹងធ្វើការផ្តួចផ្តើមយកជំនួយមួយចំនួន និងបើកទទួលការបរិច្ចាគ គ្រឿងឧបភោគ បរិភោគ និងរបស់របរមួយចំនួន ដើម្បីយកទៅផ្តល់ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងភៀសសឹក។🇰🇭

ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕